ម្តង​នេះ​ប្រ​ហែលជា​ធ្ងន់​ធ្ងរជាង​លើក​មុន​បន្តិច​ព្រោះអី​ដូចជា​មាន​រោគសញ្ញា​មិន​​ស្រួល​ទាល់​តែ​សោះ។

ប៉ុន្មាន​ថ្ងៃ​មុន​មិន​ដឹង​ជា​មូល​ហេតុអី​ស្រាប់​តែ​យប់​ឡើង​ ឈឺ​ក គេង​មិន​បាន​ លេប​ទឹក​មាត់​សឹង​មិន​រួច (រលាក​បំពង់​ក និង មាន​ឆ្លង​បាក់​តេរី) ព្រឹក​ឡើង​លេប​ថ្នាំ (Antibiotics)អស់២​គ្រាប់​ រួច​ទៅ​ពេទ្យ(ចុះ​ស្តារ)​ មិន​បាន​និយាយ​ស្តី​រក​អ្នកណាទេ ព្រោះ​ក​ខ្ញុំ​ឈឺ​ជិត​ដាច់ហើយ។

ពេល​មក​វិញ​មិន​ហ៊ាន​ញ៉ាំ​របស់​អី​រឹង​ទេ​ខ្លាច​ឈឺ​ថែម ក៏​ផ្តាំ​អោយ​មិត្ត​ភ័ក្ត្រ​ដាំ​បបរ​អោយ​ញ៉ាំ។ សំរុក​លេប​ថ្នាំ​អស់២​ថ្ងៃ​ឃើញ​ថា​ស្ថានភាព​ឈឺ​បំពង់​ក​បាន​ធូរ​ស្បើយ​តែ​វា​បែរ​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្តាសាយ​ ហៀរ​សំបុរ,​តឹង​ច្រមុះ,ក្តៅ​ភ្នែក,​ក្អក… ពេល​នេះ​ថ្នាំ​ត្រូវ​បាន​បន្ថែម។

ខ្ញុំ​មិន​ចង់​លេប​ថ្នាំ​ទេព្រោះពេល​លេប​ម្តងៗ​ខ្ញុំ​ងងុយ​គេង​​មិន​អាច​ធ្វើ​អី​កើត​ទេ។

ម៉ាន​ង៉ៃ​ហ្នឹង​មក​ពី​ពេទ្យ​វិញគេង​រហូត​មិន​ដែល​បាន​ទៅ​ណា​មកណា​សោះ។