ពេល​អ្នក​ពិបាក​ចិត្ត​តើ​អ្នក​នឹង​ធ្វើ​អ្វី​ដើម្បី​កែ​ខៃ​បញ្ហា​នេះ???

អ្នក​ពិបាកចិត្ត​ជា​មនុស្ស​ដែល​ទំនេរ ពេក​អត់​មាន​ការ​ងារ​ធ្វើ​មែន​ទេ​បាន​ជា​មាន​ពេល​ទៅ​គិត​រឿង​មួយ​ចំនួន​អោយ​ពិបាក​ចិត្តឥត​ប្រយោជន៍??

រឿង​ដែល​ពិបាក​ចិត្ត​មក​ពី​ចិត្ត​ចង់​បាន​ ពេល​មិន​បាន​តាម​ក្តី​ប្រាថ្នា​ក៏​កើត​មាន​ក្តីសោកា មិន​សុខ​ចិត្ត មិន​ព្រម​ទទួល​នូវ​អ្វី​ដែល​បាន​កើត​ឡើង, តែ​មនុស្ស​មាន​លិលេស មិន​មែន​ព្រះ​វេសន្តរ​ទេ ធ្វើ​ម៉េច​លះ​បង់​បាន​ទៅ?

ចិត្ត​ប៉ង​កាន់​តែ​ធំ​ក្តី​អស់​សង្ឃឹម​ក៏​កាន់​តែ​ធំ! លោត​កាន់​តែ​ខ្ពស់​ពេល​ធ្លាក់​ចុះ​មក​វិញ​ឈឺ​ក៏​កាន់​តែ​ខ្លាំង។

តើ​អ្្នកណា​ទៅ​ដែល​អាច​គ្រប់​គ្រង​ចិត្ត​ខ្លួន​ឯងបាន​អោយ​នៅ​ក្នុង​រង្វង់​ភាព​សុខ​ស្ងប់​បាន​នោះ ពិបាក​នឹង​ធ្វើ​ណាស់។