ប្រមាណជាង​មួយ​ខែ​កន្លង​មក​នេះ​មិន​បាន​មក​អើត​មើ​ល​ប្លក​ទេ រវល់​ការងារ​ប្រ​ទេស​ជាតិ​មិន​អាច​ដក​ឃ្លា​រួច។ តាម​លទ្ឋផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រ​ធាន​សមាគមន៍​និស្សិត​កម្ពុជាភូមិភាគ​ខាង​ជើង​វៀតណាមអណត្តិទី​១៨ ខ្ញុំ​ ទេព សំណាង ត្រូវ​បាន​ជាប់​​ប្រធាន​សមាគមន៍​កាន់​កាប់​ក្តាប់​រួម​របស់​សមាគមន៍ទាំង​មូល។

មហាសន្និបាតនិស្សិត​ភូមិភាគ​ខាង​ជើង​​វៀតណាម​ត្រូវ​បាន​ប្រារព្ឋ​ឡើង​នៅ​ថ្ងៃ​ទៅ​២៦ ខែ​កញ្ញា​ ឆ្នាំ​២០០៨ (ម្សិល​ម៉ិញ), ជា​មហា​សន្និបាត​ប្រារព្ឋ​ឡើង​ដើម្បី​ផ្ទេរ​ប្រគល់​ការ​ងារ​របស់​ប្រធាន​សមាគមន៍​អណត្តិ​ចាស់​អណត្តិទី១៧​មក​អោយ​យើង​ខ្ញុំជា​សមាគមន៍​និស្សិត​អណត្តិ​ថ្មី​អណត្ត​ទី១៨។

តំណែង​កាន់​តែ​ខ្ពស់​កាតព្វកិច្ច​កាន់​តែ​ធំ, ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​ម្នាក់​ទាម​ទារ​បទ​ពិសោធន៍ការ​ងារ​ និង ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​បំរើ​ការ​ងារ​បាន​ប្រកប​ដោយ​ផ្លែ​ផ្កា។

សមាជិក​ក្នុង​សមាគមន៍​យើង​ខ្ញុំ​មាន​ចំនួន​ ០៧ រូប ៖

១. លោក ទេព សំណាង ប្រធាន​ទូទៅ

២.លោក ភូ សុផល អនុប្រធាន

៣.លោក ឈាង​ ដាវុធ ប្រធាន​ផ្នែក បច្ចេកទេស

៤.លោក គីម​ សេងឡុង ប្រធានផ្នែក សង្គម​កិច្ច

៥.លោក អ៊ាម អប់ ប្រធាន​ផ្នែក អប់រំ

៦.លោក សំរិត សុខ​លៀង ប្រធានផ្នែក កីឡា

៧.លោក ខាន់ សុខខេង ប្រធានផ្នែក សិល្បៈ

មហាសន្និបាតនិស្សិត​កម្ពុជា​ភូមិភាគ​ខាងជើង​អណត្តីទី​១៨

សេចក្តី​សំរេច​របស់​ស្ថាន​ឯកអគ្គរាជទូតស្តី​ពី​សមាសភាព​សមាគមន៍​និស្សិត​អណត្តទី​១៨

ការ​ងារ​របស់​ខ្ញុំ​ដែ​ល​ត្រូវ​ដោះស្រាយ

ខ្ញុំ​ឡើង​ថ្លែង​សន្ទរកថា​ទទួល​តំណែង និង ធ្វើ​ការ​ប្តេជ្ញា​ចិត្ត

សមាគមន៍​យើង​ខ្ញុំ​នឹង​ខិត​ខំ​បំពេញ​ការ​ងារ​ដើម្បី​ផល​ប្រយោជន៍​រួម​របស់​បង​ប្អូន​និស្សិត​នៅ​ទី​នេះ!!!