កាល​ពី​បួន​ឆ្នាំ​មុន​ខ្ញុំ​បាន​ស្គាល់​មិត្ត​ម្នាក់​មាន​អត្តចរិក​ល្អ​គួរ​រាប់អាន, មាន​ពូជ​ពង្ស​វង្ស​ត្រកូល​ល្អ​ បាន​ទាំង​ចរិយា​និង​រូប​​សម្បត្តិ​។

៤​ឆ្នាំ​ហើយ​ដែល​គាត់​បាន​បែក​ពី​ខ្ញុំ​ទៅ​រៀន​នៅ​សាលា​ផ្សេង, ថ្វី​ត្បិត​តែ​នៅ​កន្លែង​តែ​មួយ​តែ​ខ្ញុំ​និង​គាត់​មិន​សូវ​បាន​និយាយ​គ្នា​ប៉ុន្មាន​ទេ ព្រោះ​រៀន​សាលា​ផ្សេង​គ្នា។

ជា​ហេតុ​ចៃដន្យ​កាលមាន​យប់​មួយ​ខ្ញុំ​បាន​ទៅ​ជប់​លាង​ជា​មួយ​មិត្តភ័ក្ត្រ​នៅ​ក្បែរ​បន្ទប់​របស់គាត់ ខ្ញុំ​មិន​ដឹង​ថា​មិត្ត្រ​ខ្ញុំ​ក៏​អញ្ជើញ​គាត់​មក​ចូល​រួម​ដែរ, ពេល​កំពុង​ជប់​លាង​ ជាមួយ​មិត្ត​ភ័ក្ត្រ​ ខ្ញុំ​ក៏​បាន​ឃើញ​គាត់​ចូល​មក​ ខ្ញុំ​ក៏​និយាយ​សួរ​សុខទុក្ខជា​ធម្មតា។

រឿ​ង​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់​នៅ​គឺ​ថា​គាត់​មាន​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​រហូត​ដល់​ខ្ញុំ​សឹង​​តែ​មិនអាច​គិត​ថា​គាត់​ឥឡូវ​និង​កាល​ពី​មុន​ជា​មនុស្ស​តែ​មួយ។

កាល​ពី​មុន​គាត់​មិន​ដែល​ចេះ​ញ៉ាំ​ស្រា ញ៉ាំ​បៀរ ឬ​ ចាក់​ស្រា​ចាក់​បៀរ​ដូច្នេះ​ទេ, គាត់​ជា​នារី​រម្យទម​ថ្លៃ​ថ្នូគួរ​អោយ​គោរព…….. តែ​មក​ដល់​ឥឡូវ​គាត់​ផ្លាស់​ប្តូ​ទាំង​អស់​ផ្លាស់​ទាំង​អត្ត​ចរិត​កាយ​វិការ និង​ការ​និយាយ​ស្តី,​ ចេះ​ញ៉ាំ​បៀរ ញ៉ាំ​ស្រា​ មិន​តែ​ប៉ុណ្ណោះ​គាត់​ពូកែ​ហួស​ខ្ញុំ​ទៅ​ទៀត និយាយ​រួម​ទៅ​បច្ចេក​ទេស​ផឹក​ស៊ី​របស់គាត់​ស្ទាត់ជំនាញ​ដូច​អ្នក​ផឹក​ស៊ី​អាជីព​ចឹង។ ខ្ញុំ​មើល​គាត់​ក្រោម​ក្រ​សែ​ភ្នែក​ងឿង​ឆ្ងល់ និង​អស់​សង្ឃឹម។

ពេល​ជប់​លាង​បាន​មួយ​ស្រ​បក់​គាត់​ក៏​បាន​លា​ទៅ​មុន​ព្រោះ​តាម​ខ្ញុំ​ដឹង​គាត់​ក៏​ដឹង​ថា​ខ្ញុំ​កំពុង​គិត​អ្វី គាត់​មាន​ការ​ខ្មាស់​ខ្លួន​ឯង គាត់​មិនអាច​នៅ​ជប់​លាង​ទៀត​បាន។ កាល​ពី​៤​ឆ្នាំ​មុន​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​គាត់​ទុក​ចិត្ត​ និង​គោរព តែ​ឥឡូវ​គាត់​មាន​ការ​ផ្លាស់​ប្តូយ៉ាង​នេះ មិន​ដឹង​ថា​គាត់​គិត​យ៉ាង​ណា។

តែទោះជា​យ៉ាង​ណា ខ្ញុំ​ក៏​មិន​ហ៊ាន​និយាយ​អ្វី​ដែរ ព្រោះ​នេះ​ជា​សិទ្ឋិ​បុគ្គល គ្រាន់​តែ​អស់​សង្ឃឹម​លើ​អ្វី​​ដែល​ខ្ញុំ​ធ្លាប់​ជឿ​ជាក់​ពី​មុន​មក។