ក្រពះតូចពេលបងប្អូនទទួលទានគ្រឿងស្រវឹងងាយនឹងស្រវឹងជាងអ្នកដែលមានក្រពះ​ធំជាង។ និយាយមួយបែបទៀត អ្នកដែលធ្លាប់វះកាត់ក្រពះដើម្បី​បន្ថយទម្ងន់​នឹង​ ងាយ​ស្រវឹង នៅពេលទទួលទានសុរា។ នេះជាការរបកគំហើញថ្មីមួយរបស់អ្នកស្រាវជ្រាវអាមេរិក។
តាមការស្រាវជ្រាវរបស់អាមេរិកបានអោយឃើញថាអ្នកដែលបានធ្លាប់វះកាត់ក្រពះ​នឹងងាយស្រវឹង និង ប្រើរយៈពេលយូរជាងក្នុងការបន្សាបស្រា។
ការស្រាវជ្រាវនេះត្រូវបានអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Stanford យកមកអនុវត្ត និង ទទួលស្គាល់ថាការវះកាត់ក្រពះដើម្បីបន្ថយទម្ងន់មានប្រសិទ្ឋភាពបង្គួរ ប៉ុន្តែបែរជាមានបញ្ហាដល់ការប្រើបាស់គ្រឿងស្រវឹង។
ដើម្បីត្រួតពិនិត្យកំរិតនៃផលប៉ះពាល់របស់សុរា, អ្នកស្រាវជ្រាវបានជ្រើសរើសអ្នកស្ម័គចិត្តចំនួន ១៩នាក់ដើម្បីវះកាត់ក្រពះ និង១៧ នាក់ផ្សេងទៀតមិនមានវះកាត់ក្រពះ រួចហើយអញ្ញើញពួកគាត់ទាំងអាស់គ្នាទទួលទានស្រាក្រហមមួយកែវមានបរិមាណ​ប្រហែល ១៥៥ក្រាម។ អ្នកទាំងអស់គ្នាទទួលទានស្រាអស់ក្នុងរង្វង់ ១៥ នាទី។
ក្រោយមកគ្រប់មុខសញ្ញាត្រូវបានពិនិត្យដោយការវាស់កំហាប់អាល់កុរក្នុងខ្យល់ដក​ដង្ហើម ៥នាទីម្តង រហូតដល់កំហាប់អាល់កុរក្នុងខ្យល់ដកដង្ហើមចុះមកដល់កំរិត សូន្យ។

អ្នកដែលបានធ្វើការវះកាត់ក្រពះ មានកំហាប់អាល់កុរខ្ពស់បំផុត គឺ ០.០៨% ធៀបទៅនឹងអ្នកដែលមិនវះកាត់ក្រពះ គឺ ០.០៥%។
នៅសហរដ្ឋអាមេរិក កំហាប់អាល់កុរចាប់ពី ០.០៨%ឡើងទៅចាប់ទុកថាខុសច្បាប់។
អ្នកដែលធ្វើការវះកាត់ក្រពះក៏ត្រូវការចំនាយពេលច្រើនក្នុងការបន្សាបស្រាជាមធ្យម គឺ ១០៨ នាទី ធៀបទៅនឹងអ្នកដែលមិនមានវះកាត់ក្រពះគឺ ៧២នាទី។
ការស្រាវជ្រាវនេះបានបង្ហាញអោយឃើញថាការវះកាត់ក្រពះ ​ដើម្បី​បង្រួម ​ចំណុះក្រពះ​​មាន ផលប៉ះពាល់ ដល់សំរូប គ្រឿង​ស្រវឹង​ចូលក្នុងឈាម។​ លទ្ឋផលនេះ​នឹងត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ។

(ខ្ញុំអត់ទាន់វះកាត់ក្រពះផងផឹកតិចតួចស្រវឹងបាត់ហើយ ទំរាំកាត់ក្រពះទៀត ហិតខ្លិនស្រាក៏ស្រវឹងដែរ…កិកិកិកិ)

ដក​ស្រង់​ពី ប្រភព​ដើម