រូប​រាង​ជា​បាត​ជើង​ក្នុង​ខួរ​ក្បាល​របស់​ Esquibel

ក្នុងការវះកាត់ខួរក្បាលរបស់ទារកអាយុ៣ថ្ងៃរបស់លោកវេជ្ជបណ្ឌិត Paul Grabb នៅ Corolado (USA) មានការភ្ញាក់ផ្អើលជាខ្លាំងពេលដែលប្រទះឃើញសាច់ដុះរាងជាបាតជើងមនុស្ស និង សរីរាង្គផ្សេងៗកំពុងតែវិវត្តក្នុងខួរក្បាលរបស់ទារក Esquibel។
ក្រុម​គ្រួសារ​របស់​ទារក Esquibel
ស្នាម​វះកាត់​ខួរ​ក្បាល

ក្នុងនាមជាវេជ្ជបណ្ឌិតម្នាក់ដែលពោរពេញទៅដោយបទពិសោធន៍ក្នុងការវះកាត់សាច់ដុះក្នុងខួរក្បាល ក៏នៅមានការរន្ឋត់ពេលដែលប្រទះឃើញបាតុភូតុបែបនេះ, នេះជាសំដីរបស់លោកវេជ្ជបណ្ឌិត Grabb ។ លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ករណីនេះវាដូចទៅនឹងទារកមួយកំពុងតែកើតក្នុងខួរក្បាលរបស់ទារកមួយផ្សេងទៀត, ករណីនេះជាករណីមហាសែនកម្រកើតមាន អាចនិយាយបានថាមិនដែលឮពីមុនមក។
លោកវេជ្ជបណ្ឌិតមិនបានបកស្រាយពីមូលហេតុដែលបណ្តាលអោយកើតបាតុភូត្ខាងលើ គ្រាន់តែបន្ថែមថានេះជាបាតុភូតុដុះសាច់ពីកំណើត, តែជាធម្មតាសាច់ដុះទាំងនោះមិនមានដៃជើងដូច្នេះទេ។
ប៉ុន្តែ តាមអ្នកជំនាញការខាងផ្នែកសាច់ដុះជឿជាក់ថា នេះជាបាតុភូត “គភ៌ ក្នុង គភ៌”- មានន័យថាភ្នាសគភ៌មួយកំពុងកើតនិងរីកចំរើនក្នុងភ្នាសគភ៌មួយទៀត។ ប៉ុន្តែបញ្ហាសំខាន់នៅពេលនេះ គឺថាបាតុភូត “គភ៌ ក្នុង គភ៌”មហាកម្រកើតឡើងនៅក្នុងខួរក្បាល។
ក្រុមគ្រួសាររបស់ទារក Esquibel មិនចង់បកស្រាយបំភ្លឺអ្វីទាក់ទងទៅហ្នឹងសាច់ដុះនៅក្នុងខួរក្បាលរបស់ Esquibel។

——————————————-
==================================
——————————————-

ដក​ស្រង់​ និង ប្រែ​សំរួល​ពី ប្រភព​ដើម ដោយ​ ទេព សំណាង

Advertisements