Keg

ស្ថានភាពទទួលទានដំណេលមិនលក់បង្ករអោយមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់គុណភាពជិវិតរស់នៅរបស់មនុស្សម្នាក់ៗ។ មានមិនតិចមូលហេតុដែលនាំទៅដល់ស្ថានភាពទទួលទានដំណេកមិនបាន។
គេមិនអាចអាចបកស្រាយបានពេញលេញពីស្ថានភាពទទួលទានដំណេកមិនលក់ តែទោះជាយ៉ាងណាក៏ដោយ មានមូលហេតុមួយចំនួនដូចខាងក្រោមនេះដែលនាំទៅដល់ការ គេងមិនលក់៖
1. សតិអារម្មណ៍ស្មារតីមិនប្រក្រតី
សតិអារម្មណ៍មិនប្រក្រតីនាំទៅដល់សំរានមិនស្កប់ស្កល់។ ប្រសិនបើមិនធ្វើការព្យាបាលអោយទាន់បេលវេលាទេ អាចមានផលលំបាកយ៉ាងគ្រោះថ្នាក់ដូចជា បាត់តុល្យភាពខាងផ្នែកស្មារតី ឬ សរីរាង្គចុះខ្សោយ។ ជួបជាញឹកញាប់ជាងគេគឺអ្នកដែលមានជំងឹគេងមិនលក់រ៉ាំរ៉ៃរាប់ឆ្នាំ។
2. ស្ថានភាពរបស់សារពាង្គកាយ
ស្ថានភាពសារពាង្គកាយកំណត់ដោយប្រព័ន្ឋសសៃរប្រសាទ , ប្រព័ន្ឋដំណកដង្ហើម និង សកម្មភាពរបស់ខួរក្បាល។ អ្នកដែលមានជំងឺសសៃរប្រសាទមួយចំនួនដូចជា Parkison (ជំងឺស្ពឺកញ័រសសៃរប្រសាទ), ជំងឺ Alzheimer (ជំងឺភ្លេចភ្លាំង), ជំងឺសសៃរឈាម….សុទ្ឋតែប្រឈមមុចនឹងជំងឺទទួលទានដំណេកមិនលក់។
3. ផលិតផលឱសថ និង សារធាតុគីមី
ផលិតផលឱសថ, ក្នុងសារធាតុផ្សំមានសារធាតុភ្ញោចជាច្រើនជះឥទ្ឋិពលដលការទទួលទានដំណេករបស់អ្នកប្រើប្រាស់ឱសថ។ ឱសថព្យាបាលជំងឺស្ពឺកខ្សោយសរីរាង្គជាឱសថមានផលប៉ះពាល់ខ្លាំងបំផុតដល់ការទទួលទានដំណេកដោយសាររូបមន្តរបស់សារធាតុគីមីរបស់ឱសថនោះ។ ផលិតផល ឬក៏ឱសថដែលមានសារជាតិកាហ្វេ ឬ កាហ្វេអ៊ីន (ថ្នាំលេប ឬ ផឹក) ក៏បង្ករអោយមានផលប៉ះពាល់ដល់ការទទួលទានដំណេក។
4. ទម្លាប់អាក្រក់មួយចំនួន
ទទួលទានស្រា, ប៊ៀរ ច្រើន ឬ ទទួលទានមុនពេលចូលគេងមិនអាចទទួលបានដំណេកដ៏ស្កប់ស្កល់បានទេ។មិនតែប៉ុណ្ណោះវាមានភ្ជាប់នូវរោគសញ្ញាមួយចំនួនដូចជា ពិបាកដកដង្ហើម, ញ័រដៃជើង។ បណ្តាថ្នាំបន្ថយការឈឺចាប់ក៏មានផ្ទុកនូវសារធាតុ Cocain ក៏មានផលប៉ះពាល់ដល់ការទទួលទានដំណេក។

(—-> ងុយ​គេងណាស់​ ទៅ​គេង​សិន​ចាំ​ស្អែក​បន្តទៀត——>)