នៅក្នុងមើមខ្ទឹមមានសារធាតុមួយចំនួន៖ ប្រូតេអ៊ីន ៦%, សារធាតុស្ករ ២៣.៥%, បណ្តាសារធាតុវិតាមីន B1,B2, C និង anlixin​(ជាសារធាតុ​មានប្រសិទ្ឋ​ភាពខ្ពស់​ក្នុងការ​សម្លាប់​បាក់តេរី, ចាត់ទុកថាជាantibiotics ធម្មជាតិ)។ ខ្ទឹមក្រហម មានប្រសិទ្ឋភាពជាងខ្ទឹមសរ។

garlic

ក្នុងមើមខ្ទឹមមានជាតិអ៊ីយ៉ូត, សេលែន និង សារធាតុប្រឆាំងអុកស៊ីកម្ម ដូច្នជហើយវាមានប្រសិទ្ឋភាមក្នុងការប្រឆាំងនឹងភាពចាស់ជរាបានយ៉ាងល្អ។ ទទួលទានខ្ទឹមអោយបានជាប់លាប់អាចបង្ការបាននូវជំងឺមួយចំនួនដូចជា ជំងឺបេះដូង, ជំងឺលើសឈាម, ជំងឺខ្វះឈាម, ជំងឺខ្លាញ់ក្នុងសសៃរឈាម….។ក្រៅពីនេះនៅមានសារធាតុមួយចំនួនទៀតនៅក្នុងមើមខ្ទឹមមានប្រសិទ្ឋភាពក្នុងការបង្ករាជំងឺមហារីកបានយ៉ាងល្អ។
ស្រាថ្នាំត្រាំមើមខ្ទឹមជាឱសថមួយក្នុងការព្យាបាលជំងឺលើសឈាម។ ក្នុងមួយថ្ងៃទទួលទានតែ ២០ទៅ៥០តំណក់ស្រាម់មខ្ទឹម អាចជួយព្យាបាលជំងឺលើសឈាមបាន។ ចូរប្រយ័ត្នក្នុងការទទួលទានស្រាមើមខ្ទឹម មិនអាចទទួលច្រើនជាងការកំណត់បានទេ ព្រោះវាមិនត្រឹមតែធ្វើអោយសំពាធឈាមធ្លាក់ចុះនៅទេ វាអាចធ្វើអោយសំពាធឈាមឡើងខ្ពស់ដោយសារបាតុភូតរំញោញសសៃរប្រសាទ។ ប្រើស្រាមើមខ្ទឹមតែនៅពេលមានជំងឺលើសឈាម(សំពាធឈាម ១៤០/៩០)។
ក្រៅពីប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺលើសឈាមមើមខ្ទឹមក៏នៅមានប្រសិទ្ឋភាព​ក្នុងការព្យាបាលជំងឺមួយចំនួនទភៀតដូចជា៖ បង្ការជំងឺគ្រុនពោះវៀន,ជំងឺរលាកក្រពះ,ជំងឺក្អកយូរថ្ងៃ ជាពិសេសមានប្រសិទ្ឋភាពក្នុងការព្យាបាលជំងឺផ្តាសាយ (បុកមើមខ្ទឹមអោយម៉ត់ឆុងជាមូយទឹកក្តៅទទួលទាន)។
មើមខ្ទឹមក្រហមក៏នៅមានប្រសិទ្ឋភាពក្នុងក្នុងការព្យាបាលជំងឺជ្រុះសក់ ដោយគ្រាន់តែយកមើមខ្ទឹមក្រហម បកសំបកចេញ ពុះមើមជាពីរ រួចជូតចុះជូតឡើងត្រង់ស្បែកក្បាលដែលជ្រុះសក់ មួយថ្ងៃ ២ទៅ៣ដង។

============================

ដកស្រង និង កែរំរួលដោយ ទេព សំណាង ពី ប្រភពដើម