សព្វ​ថ្ងៃ​នេះ មាន​បង​ប្អន​ស្រ្តី​យើង​ជា​ច្រើន​តែ​ងតែ​ ប្រើ​ថ្នាំ​​លេប,​ថ្នាំ​ចាក់, ថ្នាំ​លាប​លើ​ស្បែក​មាន​ជាតិ​វីតាមីន​ដើម្បី​ជួយ​អោយ​ស្បែក​រលោង​ម៉ត់​​ទន់,​ក្មេង​ជាង​វ័យ,​ប្រឆាំង​នឹង​ភាព​ជ្រីវ​ជ្រួញ។ ប៉ុន្តែ​ តាម​អ្នក​ជំនាញ​ការ​ខាង​​សើ​​ស្បែក​​ បាន​អោយ​ដឹង​ថា​ប្រើ​វីតាមីន​មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត អាច​នាំ​មក​នូវ​គ្រោះ​ថ្នាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ធ្ងន់​ធ្ងរ។
Vitamin E

ពេល​ប្រើ​វីតាមីន​លើស​កំរិត​ មាន​គ្រោះ​ថ្នាក់​យ៉ាង​ណា​ខ្លះ???

សារពាង្គកាយ​ធម្មតា​របស់​យើង​ត្រូវ​ការ​តែ​បរិមាណ​វិទាមីន​តិច​តួច​បំផុត​ដើម្បី​ប្រើ​ប្រាស់។ ប្រ​សិន​បើ​យើង​ប្រើ​វិតាមីន​ជាមួយ​បរិមាណ​ច្រើន​ហួស​តំរូវ​ការ នោះ​នឹង​មិន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​សរីរាង្គ​យើង​ទៀត​ឡើយ។ ៦០​មីលី​ក្រាម​ក្នុង​១​ថ្ងៃ​ អាច​ជួយ​ការពារ​សារពាង្គកាយ, តែ​ប្រ​សិន​បើ​ប្រើ​លើស​កំរិតខាង​លើ​ធ្វើ​អោយ​បាត់​តុល្យ​ភាព ធ្វើ​អោយ​សរីរាង្គ​ផ្ទុក​បង្គុំ​ម៉ូលេគុល​​មាន​គ្រោះ​ថ្នាក់,​ បន្ទុក​សារធាតុ​លើស​នេះ​មាន​តួនាទី​យ៉ាង​សកម្ម​ក្នុង​ការ​បង្ករ​នូវ​ជំងឺ​មួយ​ចំនួន​ដូចជា ៖ មហារីក, ជំងឺ​សន្លាក់, ខ្លាញ់​សសៃរ​ឈាម…..

ប្រើ​វីតាមីន C ​ហួស​កំរិត​​អាច​បង្ករ​អោយ​កើត​Alergy ,​ បន្ថយ​សម្រូប ជាតិ​ទង់​ដែង, នីកែល ធ្វើ​អោយ​ឆ្អឹង​វិវត្តន៍​យឺត​យ៉ាវ, ងាយ​ប្រែ​ប្តូរ​រូប​រាង និង រលាក​មមី​ភ្នែក។
លេប​វីតាមីន​ញឹក​ញាប់ (ដូចជា​វិតាមីន​ដាក់​ទឹក​ពុះ, វិតាមីន​គ្រាប់​បៀប) ធ្វើ​សរីរាង្គ​កាយ​យើង​ស្គាល់​ថ្នាំ, ពេល​​មិន​ប្រើ​ថ្នាំ​ធ្វើអោយ​យើង​មាន​ងារម្មណ៍​ថា​អស់​កម្លាំង​ហេវ​ហត់។

ការ​ព្យួរ​សេរ៉ូម​មាន​ជាតិ​វិតាមីន​ឬ​ការ​ចាក់​វិតាមីន​ C ក្នុង​គោល​បំណង​ធ្វើ​អោយ​​ស្បែក​ស្រស់​ស្អាត​នៅ​តាម​ផ្ទះ​អាច​បង្ករ​អោយ​មាន​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង​​ដោយ​មិន​បាន​រក្សា​នូវ​គោល​ការណ៍​ភាព​​ស្អាត​អំពី​បាក់តេរី និង មិន​បាន​តាម​ដាន​អ្នក​ជំងឺ​អោយ​បាន​ដិត​ដល់​ក្នុង​ការ​ព្យួរ​សេរ៉ូម ឬ ​ចាក់​ថ្នាំ។ ការ​ចាកើ​វីតាមីន​អាច​បង្ករ​អោយ​មាន​បាតុភូត​Alergy ធ្ងន់​ធ្ងរ និង​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត។

ក្រៅ​ពី​វិតាមីន​ C ក៏​នៅ​មាន​វិតាមីន​E ដែល​បង​ប្អូន​ស្រ្តី​យើង​តែង​តែ​ប្រើ​ក្នុង​គោល​បំណង​បំបាត់​ភាព​ចាស់​ជ្រីវ​ជ្រួញ និង ធ្វើ​អោយ​សក់​ទន់​រលោង​ស្អាត។ តែ​យើ​ង​គួរ​ដឹង​ថា​ ចំពោះ​សារធាតុ​វីតាមីន​នេះ​ ការ​ប្រើ​មាន​លក្ខណៈ​បុគ្គល​ភាព​ មាន​ន័យ​ថា​ បរិមាណ​ប្រើ​ប្រាស់ ក៏​ដូចជា​ពេល​វេលា​ប្រើ​ប្រាស់​ខុស​ៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់ៗ។ ក្នុង​ស្ថានភាព​ជាក់​ស្តែង, អ្នក​ដែល​មាន​ស្បែក​មាន​ខ្លាញ់​ច្រើន ពេល​ប្រើ​​វិតាមីន​E ធ្វើ​អោយ​រន្ឋ​ញើស​ត្រូវ​បិទជិត, ញើស​ និង សារធាតុ​ពុល​ដែល​ត្រូវ​បញ្ចេញ​ចោល​តាម​ញើស​​នឹង​ត្រូវ​ជាប់​សល់​ក្នុង​ស្បែក​ជា​មូល​ហេតុ​នាំ​អោយ​កើត​មុន,​អង្គែរ​ស្បែក​ក្បាល។ ដូច្នេះ​ការ​ប្រើ​ប្រាស់​វិតាមីន​មិន​អាច​តាម​ចិត្ត​ចង់​បាន​ទេ។

———————————-

ដក​ស្រង់​ និង កែ​សម្រួល​ដោយ ទេព សំណាង ពី​ ប្រភព​ដើម