ក្នុងជិវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សយើងនៅមានទ៉លាប់អាក្រក់ជាច្រើនដែលជះ​ឥទ្ឋិពលមិនក្អដល់សុខភាព។ ខាងក្រោមនេះជាទម្លាប់អាក្រក់មួយចំនួនដែលយើងតែធ្វើក្រោយពេលទទួលទានអាហារ, ហើយលោកអ្នកចាំមើលថាតើប្រការណាដែលលោកអ្នកកំពុងធ្វើ។
១. ទំនាក់ទំនងផ្លូវភេទ
sex
បញ្ហានេះខ្ញុំសុំមិនបកស្រាយ តែគ្រាន់តែសុំបញ្ជាក់បញ្ហានេះមិនគួរអនុវត្តក្រោយពេលទើបទទួលអាហាររួច។
២.ផឹកតែ
tea
សារធាតុ Tannic ក្នុងតែ ធ្វើអោយមានបាតុភូត”កករ”ជាមួយប្រូតេអ៊ីនក្នុងអាហារធ្វើអោយពិបាករំលាយអាហារ, បន្ថែមសំពាធដល់ក្រពះរបស់យើងថែមមួយកំរិតទៀត។
សារធាតុ Tannic ចងសំព័ន្ឋជាមួយប្រូតេអ៊ីនទៅជាបង្គុំ protein-tannin ធ្វើអោយចលនារបស់ក្រពះថយចុះ ជាមូលហេតុធ្វើអោយទល់លាមក។ មិនតែប៉ុណ្ណោះធ្វើអោយសារធាតុពុលមួយចំនួនមានឱកាសជ្រាបច្រាសចូលក្នុង សារពាង្គកាយវិញ។ ក្រៅពីនេះ បង្គុំ protein- tannin ក៏អាចអោយធ្វើអោយរាំងស្ទះដល់សំរូបសារធាតុដែកក្នុងចំណីអាហារចូលក្នុងឈាម។
ដូច្នេះហើយ , ក្រោយពេលពិសារបាយរួច លោកអ្នកមិនគួរ ទទួលទានតែភ្លាមទេ ជាពិសេសតែចត់។
៣. ជក់បារី
cigarette
ក្រោយពេលទួលអាហាររួច, ក្រពះនិងពោះវៀនមានចលនាខ្លាំង, ថាមពលកំដៅកើនឡើង, សរីរាង្គជាច្រើនក្នុងសារពាង្គកាយស្ថិតក្នុងស្ថានភាព”ភ្ញោច” , ប្រព័ន្ឋរបត់ឈាមកើនឡើង។ ក្នុងខណៈពេលនេះប្រសិនបើលោកអ្នកជក់បារី នោះសារពាង្គការនឹងស្រូបយកជាតិពុលក្នុងផ្សែងបារីជាអតិមរមាចូលក្នុងសារពាង្គកាយ។

៤. ទទួលទឹកត្រជាក់
glass of ice
ក្រពះ និង ប្រព័ន្ឋរំលាយអាហាររបស់មនុស្សចាស់ មានរំញោចខ្លាំងជាមួយទឹកត្រជាក់,ដូច្នេះក្រោយពេលទទួលទានអាហាររួចបើទទួលទាន ទឹកត្រជាក់ ឬ ភេសជ្ជៈ ត្រជាក់ធ្វើអោយក្រពះធ្វើការខ្លាំង ជាមូលហេតុធ្វើអោយឈឺពោះ, រាគរូស, និង ធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ។
៥.ទទួលទានផ្លែឈើ
ផ្លែ​ឈើ
នៅក្នុងផ្លែឈើសំបូរទៅដោយសារធាតុស្ករទោល (វ៉ាឡង់១) , ប្រភេទស្ករនេះស្រូបល្អក្នុងពោះវៀនតូច។ ទទួលទានផ្លែឈើក្រោយពេលទទួលទានអាហារធ្វើអោយស្ករទាំងនោះមិនអាចចុះមក ពោះវៀនតូចភ្លាមទេ គឺនៅក្នុងក្រពះ បើនៅក្នុងក្រពះកាន់តែយូរ សារធាតុស្ករទាំងនោះនឹងឡើងមេរ និង ធ្វើអោយមានរោគសញ្ញា ៖ហើមពោះ,រាគរូស, អាស៊ីតក្នុងក្រពះបញ្ចេញច្រើន និង ទល់លាមក។
ផ្លែឈើគួរតែ ទទួលទានក្នុងរង្វង់ ២ទៅ៣ ម៉ោងក្រោយពេលទទួលទានអាហារ ឬ ១ម៉ោងមិនពេលទទួលទានអាហារ។
៦.ដុសធ្មេញ
clean teeth
ដុសធ្មេញក្រោយពេលទទួលអាហារ ធ្វើអោយគុណភាពធ្មេញខូច។
៧. ងូតទឹក
take shower
ងូតទឹកធ្វើអោយសសៃរប្តូរជើងដៃរីក ធំឡើង,ទឹករងៃរប្រមូលម្តុំឡើងផ្នែកខាងលើរបស់សារពាង្គកាយ,ធ្វើអោយបរិមាណឈាមនៅក្នុងប្រដាប់រំលាយ អាហារត្រូវធ្លាក់ចុះ,រសរំលាយអាហារបញ្ចេញតិច, ជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
ដូច្នេះ ល្អបំផុតគួរតែងូតទឹកក្រោយទទួលអាហារប្រមាណ ១ ទៅ ៣ម៉ោង។
៨.ដើរ

រត់
ក្រោយបេលទទួលទានអាហាររួច ក្រពះស្ថិតក្នុងស្ថានភាពពេញ, រ៉ាប់ទាំងក្នុងករណីធ្វើចលនាតិចៗក៏ជះឥទ្ឋិពលដល់ក្រពះ។
មានអារម្មណ៍ងងុយគេងពេលទទួលទានអាហាររួចដោយសារបរិមាណឈមប្របូលម្តុំ នៅក្នុងប្រដាប់រំលាយ អាហារ។
ចំពោះមនុស្សចាស់ជរាដើរក្រោយពេលទទួលទានអាហាររួចអាចបណ្តាលអោយទៅជា ខ្យល់គ,ចំពោះអ្នកជំងឺក្រពះ នោះជំងឺក្រពះកាន់តែធ្ងន់ធ្ងរជាង។
ដូច្នេះល្អបំផុតគួរតែសំរាក ៣០ នាទីរួចសឹមដើរ ឬ ធ្វើសកម្មភាពផ្សេងៗ។
៩. ធ្វើការ
work
ក្រោយពេលទទួលអាហាររួចចាប់ផ្តើមចូលអង្គុយក្នុងofficeធ្វើការភ្លាមអាចជះឥទ្ឋិពល មិនល្អដល់ការផ្គត់ផ្គង់ឈាមអោយប្រដាប់ រំលាយអាហារ និង ប៉ះពាល់ដល់លទ្ឋភាពសំរូបជីវជាតិពីចំណីអាហារ។
១០. អានពត៌មាន ឬ អានសៀវភៅ
read
ពេលអានសៀវភៅឬពត៌មាន ឈាមត្រូវប្រមូលផ្តុំឡើងទៅខួរក្បាល ដូច្នេះប្រដាប់រំលាយអាហារមិនបានផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ នាំអោយជះឥទ្ឋិពលមិនល្អដល់តួនាទីរំលាយអាហារ។
១១.ដោះខ្សែក្រវ៉ាត់
belt
ពេលទទួលទានអាហាររួមមិនគួរបន្ឋូរខ្សែក្រវ៉ាត់ភ្លាមៗទេ ព្រោះបើបន្ឋូរភ្លាមនាំអោយសំពាធក្នុងពោះខ្សោយចុះ, កំលាំងជំនួយដល់ការរំលាយ អាហារត្រូវថយចុះ , បន្ថែមសំពាធដល់ប្រដាប់រំលាយអាហារ។
១២. ច្រៀងការ៉ាអូខេ
sing

ពេលទទួលទានអាហររួចក្រពះកំពុងតែពេញ,បរមាណឈាមមកប្រមូលផ្តុំនៅ ក្នុងប្រដាប់ រំលាយអាហារកំពុងតែកើនឡើង បើយើងច្រៀងពេលនេះវានឹងធ្វើអោយសំពាធដល់ក្រពះ តិចតួចអាចធ្វើអោយប្រព័ន្ឋរំលាយអាហារមិនល្អ បើច្រៀងញឹកញាប់អាចបណ្តាលអោយជំងឺផ្លូវរំលាយអាហារ។
———-

ដក​ស្រង់​ និង កែ​សំរួល​ ដោយ ទេព សំណាង ពី ​ប្រ​ភព​ដើម