GSK

គ្រុម​ហ៊ុន​ផលិត​ និង ចែក​ចាយ​ឱសថ​ GSK GlaxoSmithKline ជា​ក្រុម​ហ៊ុន​ធំ​ទី​២​លើ​ពិភព​លោក​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំលេង​យ៉ាង​ល្បី​រន្ទឺ ហើយ​ក៏​ជា​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​នូវ​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​អ្នក​ប្រើ​ប្រាស់​ក៏ដូចជា​តាម​មន្ទីរ​ពេទ្យ​នានា​។ ក្រុម​ហ៊ុន​មាន​គំរោង​បញ្ចុះ​​តំលៃ​ឱសថ​ជូន​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដែល​កំពុង​ជួប​ការ​ខ្វះ​ខាត​ខាង​វិស័យ​សុខាភិបាល។
លោក​ Telegraph, Andrew Witty អគ្គ​នាយក​ក្រុម​ហ៊ុន GSK នៅ​ប៉ែក​ខាង​ត្បូង​នៃ​ទី​ក្រុង​ London បាន​មាន​ប្រសាសន៍​ថា​ លោក​នឹង​ធ្វើ​ការ​បញ្វុះ​តំលៃ​ឱសថ​​គ្រប់​ប្រ​ភេទ,​ក្នុង​នោះ​ឱសថ​ព្យាបាល​ជំងឺ​អេដស៍ អោយ​ប្រទេស​​ក្រី​ក្រ​បំផុត ចំនួន​ ៥០ បញ្ចុះ​មក​ត្រឹម​ ២៥% នៃ​តំលៃ​លក់​នៅ​ អង់គ្លេស និង អាមេរិក។ ក្រុម​ហ៊ុម​ក៏​បាន​ត្រៀម​អត្រា​កំរៃ​ជូន​មន្ទិរ​ពេទ្យ​នានា​ចំនួន​២០% និង​ មាន​ចែក​រំលែក​ជូន​នូវ​ចំណេះ​ដឹង​​អំពី​ឱសថ​ខ្លាំងៗ​មួយ​ចំនួន​ដែល​កំពុង​តែ​ស្រាវ​ជ្រាវ។
មាន​ក្រុម​ហ៊ុន​ឱសថ​ជា​ច្រើន​មិន​បាន​ធ្វើ​ការ​បញ្ចុះ​តំលៃ​ឱសថ​ព្យាបាល​ជំងឺ​អេដស៍​ក្នុង​ពេល​ដែល​មាន​អ្នក​ជំងឺ​អេដស៍​ជា​ច្រើន​បាន​ស្លាប់​ជា​បន្ត​បន្ទាប់​នៅ​អា​ហ្វ្រិច និង​អាស៊ី។

​ការ​បញ្ចុះ​តំលៃ​ថ្នាំ​ព្យាបាល​ជំងឺ​អេដស៍​​របស់​GSK ជា​ក្តី​សង្ឃឹម​ថ្មី​មួយ​របស់​អ្នក​ជំងឺ​អេដស៍ និង​ប្រទេស​ក្រី​ក្រ​នៅ​លើ​ពិភព​លោក។

“ឱសថ​ជា​អាវុធ​មុខ​ពីរ”