តាម​ការ​ស្រាវ​ជ្រាវ​មួយ​របស់​សកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ Yale បាន​រក​ឃើញ​ថ្នាំមួយ​ប្រភេទ​ដែល​មាន​ប្រ​សិទ្ឋិភាព​អាច​ផ្តាច់​ទាំង​ស្រា និង បារី​បាន​យ៉ាង​មាន​ប្រ​សិទ្ឋិភាព។ អ្នក​ញៀន​បារី​ និង​ស្រា​កំរិត​ធ្ងន់​ក្រោយ​ពី​បាន​ប្រើ​ថ្នាំ Varenicline មួយ​រយៈ​បាន​អោយ​ឃើញ​ថា​កំរិត​ញៀន​ស្រា​​និង​បារី​បាន​ថយ​ចុះ​បើ​ធៀប​ទៅ​នឹង​អ្នក​​ញៀន​បារី​និង​ស្រា​តែ​បាន​ប្រើ​នូវ​ថ្នាំបន្លំ​ភ្នែក។
thuoc
តាម​ការ​ស្រាវ​ជ្រាវ​ខាង​លើ​បាន​អោយ​ឃើញ​ថា ក្រុម​អ្នក​ជំងឺ​ដែល​បាន​ប្រើ​ថ្នាំ Varenicline ជា​ថ្នាំ​មួយ​ប្រ​ភេទ​ដែល​អាច​បន្ថយ​បាន​នូវ​កំរិត​ញៀន​បារីមួយ​ប្រភេទ​មាន​ឈ្មោះ​ថា Chanax។​ថ្នាំ​នេះ​ផង​ដែរ​ក៏​អាច​បន្ថយ​បាន​នូវ​អារម្មណ៍​ចង់​ផឹក​ស្រា និង​​ បន្ថយ​ភាព​ស្រវឹង​ពេល​ផឹក​ស្រា។ ក្រុម​អ្នក​ជំងឺ​ទាំង​នោះ​ក៏អាច​នូវ​​រក្សា​បាន​របប​អាហារ​ទៀង​ទាត់​បើ​ធៀបទៅ​នឹង​អ្នក​ជំងឺ​ដែល​ទទួល​ទាន​ថ្នាំ​បន្លំ​ភ្នែក។
ជាង​នវ​ទៅ​ទៀត មិន​មាន​ប្រតិកម្ម​មិន​ល្អ​រវាង​កំរិត​ថ្នាំ​ស្រាវ​ជ្រាវ​ជាមួយ​ស្រា។ ពេល​ផ្សំ​ថ្នាំ​Vareniclineជា​មួយ​ស្រា​កំរិត​ទាប​មិន​ធ្វើ​អោយ​ប្រែ​ប្រួល​សំពាធ​ឈាម និង​ចង្វាក់​បេះ​ដូង​ហើយ​ក៏​មិន​ធ្វើ​អោយ​មាន​អារម្មណ៍​ចង់​ក្អួត​ចង្អុរ និង​​វិល​មុខ។
……………………………………………….
ប្រ​សិន​បើ​ថ្នាំនេះ​មាន​លក់​និង​តម្លៃ​សម​រម្យ​នៅ​ស្រុក​ខ្មែរ​មិន​ដឹង​ជា​សង្គ្រោះ​បាន​មនុស្ស​ប៉ុន្មានពាន់​នាក់​ទេ។ តែ​ប្រ​ហែល​ជា​នៅ​យូរ​ទៀត​ទើប​មក​ដល់​ស្រុក​ខ្មែរ​ព្រោះ​ថ្នាំ​ទើប​នឹង​រក​ឃើញ………..

Advertisements