ចំពោះ​បុរស​ភេទ​,ព្រោះ​តែ​លក្ខខ័ណ្ឌ​​ការងារ​ត្រូវ​ទទួល​ភ្ញៀវ ឬ​ សប្បាយជា​មួយ​មិត្ត​ភ័ក្ត្រ​ គ្រួសារ​ត្រួវ​តែ​មាន​សុរា​មក​បង្គ្រប់​អត្ថន័យគឺ​ជា​រឿង​ចៀស​មិន​ផុត តែ​គួរ​ចង​ចាំ​ថា​ការ​ទទួល​ទាន​សុរា(ស្រា និង​ប៊ៀរ)​ញឹក​ញាប់​ពេក​ និង​ហួស​កំរិត​ធ្វើ​អោយ​ជាតិ​ពុល​របស់​សុរា​ផ្ទុក​នៅ​ក្នុង​ថ្លើម​ច្រើន​ និង អូស​បន្លាយ​ ជា​ហេតុ​បណ្តា​អោយ​ថ្លើម​រលាក ហើយ​ធ្ងន់​ធ្ងរជាង​នេះ​គឺ​ក្រិន​ថ្លើម។ ១/៤​អ្នក​ជំងឺ​សំរាក​នៅ​ពេទ្យ​ផ្នែក​ផ្លូវ​អាហារ​ថ្លើម​ប្រម៉ាត់​គឺ​ជា​អ្នក​ជំងឺ​ក្រិន​ថ្លើម។

សុរា​គឺ​ជា​មូល​ហេតុ​នាំ​អោយ​កើត​ក្រិន​ថ្លើម រៀប​ក្នុង​លំដាប់​ទី២ បន្ទាប់​ពី​រលាក​ថ្លើម​ប្រភេទ​B (មាន​ន័យ​ថា​ស្រា​ធ្វើ​អោយ​រលាក​ថ្លើម​ច្រើន​ជាង​ក្រិន​ថ្លើម)។ តែ​ទោះ​ជា​យ៉ាង​ណា​រលាក​ថ្លើម​គ្រាន់​តែ​យូរ​ឬ​ឆាប់​នឹង​វិវត្ត​ទៅ​កាន់​ក្រិន​ថ្លើម។