ដើម្បី​ថែរក្សា​សុខភាព​ និង​ការ​ពារ​សុខភាព​ អស់​លោក​ជា​បុរស​ភេទ​​ត្រូវ​តែ​អនុវត្តន៍​អោយ​បាន​ខ្ជាប់​ខ្ជួន​នូវ​របប​អាហារ​ក៏​ដូចជា​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ផ្សេងៗ​ លំហាត់​ប្រាណ​អោយ​បាន​ទៀង​ទាត់….. ជំងឺ​មួយ​ចំនួន​ដែល​តែង​ទេ​យាយី​បុរស​ភេទ​យើង​មាន​ដូច​ខាង​ក្រោម៖
១.ជំងឺ​បេះ​ដូង និង​ សសៃរឈាម
តាម​ស្ថិតិ​ឆ្នាំ​២០០៤បាន​អោយ​ដឹង​ថា ជំងឺ​បេះ​ដូង​សសៃរ​ឈាម​គឺ​ជា​ឃាតករ​សម្លាប់​បុរស​ភេទ​ជាង​​៤១០.០០០​នាក់​ក្នុង​មួយ​ឆ្នាំ។ បើ​ធៀប​ទៅ​នឹង​ស្ត្រី​ភេទ​វិញ​ អត្រា​ផ្ទុក​ជំងឺ​បវដូង​និង​សសៃរ​ឈាម​​របស់​បុរស​ភេទ​ខ្ពស់ជាងយ៉ាង​ច្រើន​ ហើយ​បើ​គិតជា​មធ្យម បុរស​ភេទ​ងាយ​នឹង​មាន​ជំងឺ​បេះ​ដូង​ឆាប់​ជាង​ស្ត្រី​ភេទ​ទៅ​ដល់​​១០ ទៅ ១៥​ឆ្នាំ។
បំរុង​ប្រ​យ័ត្ន​​និង​ការណែនាំ៖ ​ហាម​ជក់​បារី និង​ផលិត​ផល​មានជាតិ​ថ្នាំ​ជក់, ទទួល​ទាន​បន្លែ​គ្រប់​មុខ និង​​ផ្លែ​ឈើ, បន្ថយ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន, ធ្វើ​លំហាត់​ប្រាណ​ក្នុង​មួយ​ថ្ងៃ​អោយ​មាន​ប្រ​មាណ​៣០នាទី, ត្រួត​ពិនិត្យ​កំរិត​ cholesterol​ ក្នុង​ឈាម​អោយ​បាន​ទៀង​ទាត់។
២.​ជំងឺ​មហារីក
ឆ្នាំ ២០០៣ ​នៅ​លើ​ពិភព​លោក​មាន​​​ដល់​ ២៨៨.០០០​បុរស​ភេទ​មាន​ជំងឺ​មហារីក និង ពត៌មាន​ដែល​គួរ​អោយ​រំជួល​ចិត្ត​នោះ​គឺ​មាន​ដល់​ ៩០%​នៃ​​ជំងឺ​មហារីកជា​ជំងឺ​មហារីក​សួត​ដោយ​សារ​ការ​ជក់​បារី។
វិធី​ការពារ៖ មិន​ត្រូវជក់​បារី,​សម្រក​ទម្ងន់​, ធ្វើ​លំ​ហាត់​ប្រាណ​អោយ​បានទៀង​ទាត់​ជារៀង​រាល់​ថ្ងៃ,​​បន្ថយ​ធ្វើ​កា​រឬ​នៅ​ហាល​ថ្ងៃ(កំដៅ​ព្រះអាទិត្យ),​ទទួល​ទាន​សុរា​ត្រូវ​មាន​កំរិត​ប្រ​ហែល​១-2ពែង​ក្នុង​មួយ​ថ្ងៃ, បំរុង​ប្រ​យ័ត្ន​ជាមួយ​បណ្តា​ជាតិ​គីមី​ផ្សេងៗ, ទៅ​ពិនិត្យ​សុខភាព​អោយ​បាន​ទៀង​ទាត់,​ចូរ​ប្រុង​ប្រយ័ត្នជា​ពិសេស​​ប្េ​សិន​បើ​ក្នុង​គ្រួសារ​របស់​អស់​លោក​មាន​ជំងឺ​មហារីក។
៣. ជំងឺ​ខ្យល់គ
តាម​ស្ថិតិ​របស់​វិទ្យាស្ថាន​បេះ​ដូង​ និង​សសៃរ​ឈាម​បាន​អោយ​ដឹង​ថា​ក្នុង​ឆ្នាំ​២០០៤ មាន​ដល់​ទៅ​​ជាង​ ៥៨.០០០​​បុរស់​ភេទ​ស្លាប់​ដោយ​សារ​ជំងឺ​ខ្យល់​គ, វា​ជា​ឃាតករ​​ដ៏​សែន​គ្រោះ​ថ្នាក់​ដែល​បង្ករ​ដោយ​សារ​កត្តា​តំណពូជ​ ឬ​ដោយ​សារ​ជំងឺ​លើស​ឈាម ទឹក​នោម​ផ្អែម​ជា​ដើម។
វិធី​ការ​ពារ​៖ បន្ថយ​ការ​ទទួល​ទាន​​សារធាតុ​មាន​ផ្ទុក​ជា​ខ្លាញ់​មិន​ឆ្អែត (ក្នុង​គីមី​សាស្រ្ត), ត្រួត​ពិនិត្យ​កំរិត Cholesterol ក្នុង​ឈាម​អោយ​បាន​ទៀងទាត់, ហាម​ ជ​ក់​បារី, បន្ថយ​កំរិត​ស្ករ​ក្នុង​ឈាម,​រក្សាតុល្យភាព​ទម្ងន់, ជៀស​វាង​ស្ថានភាព​ Stress, បន្ថយ​នូវ​គ្រឿង​ស្រ​វឹង។
៤. ជំងឺ​ទាក់​ទង​ទៅ​នឹង​សួត
ជំងឺ​សួត​មួយ​​ចំនួន​ដូចជា​មហារីក​សួត,​ហឺត,ស្ទះ​ផ្លូវ​ដង្ហើម ឬ​ជំងឺ​សួត​រ៉ាំ​រ៉ៃ​ផ្សេងៗ​ ជា​ជំងឺ​ជាប់​លំ​ដាប់​​ថ្នាក់​លេខ​៤​ក្នុង​ចំនោម​ជំងឺ​​គ្រោះ​ថ្នាក់ ហើយ​ជំងឺ​ទាំង​នេះ​តែ​​ជួប​ប្រ​ទះ​លើ​​បុរស​ភេទ​ច្រើន​ជាង​ស្ត្រី​ភេទ។ អ្នក​វិទ្យាសាស្ត្រ​នៅ​តែ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ជក់​បារី​របស់​បុរស​ភេទ​ជា​កកត្តា​​ដែល​បង្ករ​អោយ​មាន​ជំងឺ​ទាំង​នេះ។ អ្នក​ស្រាវ​ជ្រាវ​បាន​បន្តទៀត​ថា​បុរស​ភេទ​​ដែល​ជក់​​បារី​មាន​អត្រា​ផ្ទុក​ជំងឺ​​មហារីក​ច្រើន​ជាង​ ១២​ដង​បើ​ធៀប​ទៅ​នឹងអ្នក​ផ្សេងទៀត​ដែល​មិន​ជក់​បារី។
វិធី​ការពារ៖ ​ហាម​ជក់​បារី,​ចៀស​វាង​ស្រូប​ផ្សែង​បារី​ពី​អ្នក​ដទៃ,​ជៀស​វាង​រាល់​ការ​ប៉ះ​ពាល់​ជាមួយ​​សារថាតុ​គីមី​មាន​ជាតិ​ពុល​ខ្ពស់។
៥. ជំងឺ​ទឹក​នោម​ផ្អែម
មាន​ទៅ​ដល់​ ៨០%​បុរស​ភេទ​​មាន​ផ្ទុក​ជំងឺ​ទឹក​នោម​ផ្អែម​ដោយ​សារ​ស្ថានភាពលើ​ទម្ងន់។គួរ​កត់​សំគាល់​ដែរ​ថា​មាន​ទៅ​ដល់​ជាង​១/៣​នៃ​ជំងឺទឹល​នោម​ផ្អែម​ដែល​បុរស​ភេទ​ផ្ទុក​គឺ​មិន​មាន​រោគ​សញ្ញា​​អ្វី​គួរ​អោយ​កត់​សំគាល់​ នេះ​ជា​កត្តា​គ្រោះ​ថ្នាក់​មួ​យ​ដែល​ធ្វើ​អោយ​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ដោ​យ​សារ​ការព្យាបាល​មិន​បាន​ទាន់​​ពេល​វេលា។
វិធី​ការពារ៖ ទទួល​ទាន​បន្លែ​គ្រប់​មុខ​និង​ផ្លែ​ឈើ, បន្ថយ​ទទួល​ទាន​​អាហារ​​​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន,​ធ្វើ​លំហាត់​ប្រាណ​អោយ​បាន​ទៀង​ទាត់​ជារៀង​រាល់​ថ្ងៃ, ត្រួត​ពិនិត្យ​កំរិ​ត​ជាតិ​ស្ករ​ក្នុង​ឈាម​អោយ​បាន​ទៀង​ទាត់។
៦. ជំងឺ​តំរង​នោម
តាម​ការ​ស្រាវជ្រាវ​បាន​អោយ​ដឹង​ថា​បុរស​ដែល​មាន​ជំងឺ​​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម​​អាច​នឹង​ងាយ​មាន​ជំងឺទាក់​ទង​​ទៅ​នឹង​តំរង​នោម​បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​មាន​ជំងឺ​ខាង​លើ ដោយ​សារ​ការ​ប្រើ​​ថ្នាំ​មួយ​ចំនួន​​​ជា​ពិសេស​គឺ​ Aspirin។
វិធី​ការពារ៖ ទទួល​ទាន​ទឹក​អោយ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ, ធ្វើ​លំហាត់​ប្រាណ​អោយ​បាន​ទៀង​ទាត់, ត្រួត​ពិនិត្យ​ទម្ងន់​,​​ហាម​ជក់​បារី, ពិនិត្យ​កំរិ​ត​ឈាម​ និង​ កំរិត​ស្ករ​ក្នុង​ឈាម​អោយ​បាន​ទៀង​ទាត់, ចៀស​វាង​អោយ​បាន​ច្រើន​បំផុត​ការ​ប្រើ​ថ្នាំ​បន្ថយ​ការ​ឈឺ​ចាប់, ប្រើ​ថ្នាំ​តាម​វេជ្ជ​បញ្ជា និង​ការ​ណែនាំ​របស់​ឱសថ​ការី។
៧.​ជំងឺ Alzheimer
ជំងឺ​មិន​ត្រឹម​តែ​វាយ​ប្រ​ហារ​លើ​បុរស​ភេទ​ទេ វា​​វាយ​ប្រ​ហារ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​ស្រ្តី​ភេទ។ ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ បើ​គិត​មក​​ដល់​ពេល​នេះមិន​ទាន់​មាន​ការ​ស្រាវ​ជ្រា​វ​ណា​រក​ឃើញ​នូវ​វីធី​ការពារ​ជំងឺ​នេះ​នៅ​ឡើយ​ទេ តែ​អស់​លោក​អាច​អនុវត្តន៍​តាម​លំណែ​នាំ​ដូច​ខាង​ក្រោម៖ បន្ថយ​ទំងន់​បើ​​​​​​អល់​លោក​លើ​ស​ទម្ងន់, ធ្វើ​លំហាត់​ប្រាណ​អោយ​បាន​ទៀង​ទាត់,​រក្សា​សំពាធ​ឈាម​អោយ​​បាន​ល្អ, បន្ថយ​កំរិត​ជាតិ​​Cholesterol ក្នុង​ឈាម។
_________________

ដក​ស្រង់​ និង​កែ​សម្រួល​ដោយ​ ទេព​ សំណាង ពី ប្រភព​ដើម