សព្វថ្ងៃនេះ ដោយសារតែពពួក antibiotic ត្រូវបានរកឃើញថ្មីៗជាបន្តបន្ទាប់ហើយមានប្រសិទ្ឋិភាពកាន់តែទូលំទូលាយក្នុងការព្យាបាលរាល់ជំងឺកំរិតស្រាល និង ធម្មតា ជាហេតុធ្វើអោយមិនមានការចាំបាច់ក្នុងការបន្សំ antibiotic ជាមួយគ្នាទេនៅក្នុងការព្យាបាល។ ទោះជាយ៉ាងនេះក៏ដោយនៅក្នុងករណីមួយចំនួនដូចជា អ្នកជំងឺចូលសំរាកក្នុងមន្ទីពេទ្យក្នុងសភាពធ្ងន់ធ្ងរហើយមិនអាចរង់ចាំលទ្ឋផលពិនិត្យឈឈាមរកក្រុមបាក់តេរីបាន ឬ អ្នកជំងឺទទួលរងការឆ្លងបាក់តេរីនៅក្នុងមន្ទីរពេទ្យ(រលាកសួត, មេរោគក្នុងឈាម, ….. ក្រោយពេលវះកាត់ រាល់ករណីទាំងនេះច្រើនតែពពួកបាក់តេរីដែលប្រឆាំងនឹង antibiotic ) ឬក៏ករណីឆ្លងមេរោគចំរុះ។ ក្នុងករណីខាងលើគេត្រូវការបន្សំ antibiotic ជាមួយគ្នាដើម្បីបង្កើនប្រសិទ្ឋិភាពរបស់ antibiotic។
ការផ្សំ antibioticជាមួយគ្នាក្នុងការព្យាបាលក៏នៅបានជួយបង្កើនប្រសិទ្ឋិភាពរបស់ថ្នាំដើម្បីប្រឆាំងទៅនឹងពពួកបាក់តេរីដែលមានសកម្មភាពប្រឆាំងខ្ពស់ជាមួយថ្នាំ, ជាធម្មតាគេប្រើវិធីក្នុងការព្យាបាលលើអ្នកជំងឺដែលមានប្រព័ន្ឋភាពស៊ាំចុះខ្សោយដូចជាអ្នកជំងឺអេដស៍, ក្រោយពេលវះសរីរាង្គក្នុងនិងប្រើថ្នាំប្រឆាំងប្រព័ន្ឋភាពស៊ាំ….
ដើម្បីបន្ថយភាពស៊ាំរបស់បាក់តេរីជាមួយ antibiotic គេក៏ប្រើវិធីបន្សំថ្នាំជាមួយគ្នានេះដែរ ដូចជាក្នុងករណីព្យាបាលជំងឺរបេងជាដើម។
ប៉ុន្តែត្រូវចងចាំថាការផ្សំ antibiotic ជាមួយគ្នាត្រូវគោរពទៅតាមគោលការណ៍ និង ប្រតិកម្មរបស់ antibiotic ដើម្បីចៀសវាងប្រតិកម្មច្រាស់ ឬ ប្រតិកម្មមិនប្រក្រតីណាមួយដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតអ្នកជំងឺ។

Advertisements