មហា​សេដ្ឋី​ចិន​ម្នាក់​នៅ​ខេត្ត​ AN HUY បាន​វលេប​ថ្នាំ​សម្លាប់​សត្វ​ល្អិត​សម្លាប់​ខ្លួន ហើយ​មូល​ហេតុ​ដែល​បណ្តាល​អោយ​មហា​សេដ្ឋី​រូប​នេះ​ដាច់​ចិត្ត​​ធ្វើ​អត្ត​ឃាត​សម្លាប់​ខ្លួន​អាច​បណ្តាល​មក​ពី​​ឈ្លោះ​ប្រ​កែក​គ្នា​រឿង​ធ្វើ​ជំនួញ។
សេដ្ឋី
តាម​ ឆាយណា​​ដេលី​ បាន​អោយ​ដឹង​ថា​មហា​សេដ្ឋី​រូប​នេះ​មាន​ឈ្មោះ​ថា Hou Yefu ជា​អគ្គ​នាយក​សមាគម​គ្រប់​គ្រង​​ពាណិជ្ជកម្ម​នាំមុខ​គេ​មួយ​ខាង​ផលិត​ផលិតផល​ធ្វើ​ពី​មាន់ Hefei Senmiao។ លោក​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​​នៅ​ថ្ងៃ​ទៅ ២៤ ខែ​មេសា ក្រោយ​ពេល​ដែល​ការ​សង្គ្រោះ​បន្ទាប់​របស់​វេជ្ជ​បណ្ឌិត​បាន​អស់​លទ្ឋភាព។
តាម​អ្នក​ស៊ើប​អង្កេត​បាន​អោយ​ដឹង​ថា លោក Hou Yefu មាន​ជាប់​ទាក់​ទង​ទៅ​នឹង​រឿង​ចំរូង​ចំរាស់​មួយ​ចំនួន​ពី​រឿង​ជំនួញ, រឿង​ក្តី​មួយ​ចំនួន​បាន​បញ្ជូន​ឡើង​ទៅ​តុលាការ។​មិន​តែ​ប៉ុណ្ណោះ​មហា​សេដ្ឋី​រូប​នេះ​ក៏​នៅ​មាន​ជំងឺ​សតិ​អារម្មណ៍​កំរិត​ធ្ងន់​ផង​ដែរ។

“មិន​មែន​មាន​លុយ​ទើប​មាន​សេចក្តី​សុខ​នោះទេ តែ​ខ្ញុំ​នៅ​តែ​ខំ​រក​លុយ”