ថ្ងៃ​ទី​១២​ ឧសភា ឆ្នាំ​២០១០​អជ្ញាធរ​ខ័ណ្ឌ​ដូន​ពេញ​បាន​ចុះ​បង្រ្កាប​ទី​កន្លែង​បើក​ហ្គេម​មួយ​កន្លែង​ប្រមូល​បាន​ក្មេង​​ចំនួន៤៣ និង​ទូ​ហ្គេម ចំនួន​៤៨ រួម​ទាំង​កង់​ម៉ូតូ​មួយ​ចំនួន​ទៀត….(កាសែត​ដើម​អំពិល)។

ក៏​នៅ​មាន​មតិ​រិះ​គន់​ខ្លះ​ពី​សំណាក់​មហាជនថា​ចំណាត់​ការ​បង្រ្កាប​ហ្គេម​ល្បែង​ស៊ី​សង​នេះ​មិន​បាន​អនុវត្ត​តាម​យុទ្ឋនាការ​ភ្លៀង​រលឹម​ទេ បើ​បើ​ចុះ​ចាប់​គឺ​ចាប់​ឯ​ណា​ណោះ​ទៅ​វិញ ចំណែក​ឯ​កន្លែង​បើក​ហ្គេម​នៅ​ជិត​ទី​ប្រជុំ​ជន​ជិត​កន្លែង​សាលា​រៀន​របស់​ពួក​គាត់​អត់​ឃើញ​ចាប់​អី​សោះ។

ក្មេង​គេច​សាលា​ទៅ​លេង​ហ្គេម​ មក​ពី​សាលា​គ្រប់​គ្រង​មិន​បាន ឳពុក​ម្តាយ​មិន​បាន​អប់​រំ​កូន​អោយ​បាន​ល្អ ទំរើស​កូន​តាម​ចិត្ត​វា​ពេក​បាន​ជា​ពួក​វា​ធ្វើ​អី​ទៅ​តាមចិត្ត​របស់​វា, ទៅ​ខ្វះ អី​កូន​គេ​មាន​លុយមាន​ហ្គេម​នៅ​ជិត​ផ្ទះ​តែ​អត់​ឃើញ​កូន​គេ​ខូច​ទៅ​លេង​ហ្គេម​ផង….

មាន​រឿង​មួយទៀត​ខ្ញុំ​ដូចជា​អត់យល់ គេ​បិទ​ល្បែង​ស៊ី​សង​គ្រប់​ប្រ​ភេទ គ្រប់​ល្បែងណា​ដែល​មាន​រូប​ភាព​ស៊ី​សងគេ​បិទ​ម៉ត…ប្រជល់​មាន់​ជា​ប្រភេទ​ល្បែង​ស៊ីសង​ដែល​គេ​តាម​ប្រម៉ាញ់ តែ​អា​រឿង​ប្រជល់​មនុស្ស មាន​ចាក់​លុយ​ច្រើន​ៗ គឺ​ច្រើន​ជាង​ប្រ​ជល់​ទៅ​ទៀត​ម៉េច​គេ​អត់​ចាប់​ចឹង????

“តាម​យោបល់​ខ្ញុំ ច្បាប់ត្រូវ​តែ​អនុវត្ត​អោយ​ដូចៗ​គ្ន មិន​ចង់​ឃើញ​ច្បាប់​អនុវត្ត​តែ​លើ​អ្នក​ទន់​ខ្សោយ ឯ​លោក​ធំៗ​បែរជា​យក​ច្បាប់​អង្គុយ​លើ​ទៅ​វិញ​នោះ​ទេ ជាក់​ស្តែង​ការ​គោរព​ច្បាប់​ចរាចរ ខ្ញុំ​មិន​បាច់​និយាយ អ្នក​ណា​ក៏​អាច​មើល​ឃើញ….ហាហា”