អាន​កាសែត​ ដើម​អំពិល​ព្រឹក​ម៉ិញ​ ឃើញ​អត្ថបទ​មួយ​និយាយ​ពី​ ហ្គេម​អេឡិចត្រូនិក នៅ​ផ្សារ​ស៊ី​ធីម៉ល បើក​ជា​ចំហរ!!

ស្រុក​ខ្ញុំ​គឺ​ចឹង!ការ​បែង​ចែក​ល្បែង​ និង ហ្គេម​ជា​លក្ខណៈ​កម្សាន្ត​ដូចជា​មិន​ដាច់​ម៉េច​មិន​ដឹង​ទេ! កាល​ពី​ល្បែង​ស៊ី​សង​ពេញ​​ភ្នំ​ពេញ ដល់​មាន​ច្បាប់​អនុវត្តន៍​លើ​ល្បែង​ហ្នឹង​ទៅ​ អា​ល្បែង​ហ្នឹង​វា​ហោះ​ទៅ​នៅ​តាម​ព្រំ​ដែន​អស់! ចំណូល​ធំ​ដែល​គិត​ថា​អាច​ចូល​រដ្ឋ​បាន​ប្រ​ហែល​បាន​មក​ពី​ល្បែង​ផង​ក៏​មិន​ដឹង(ចេះ​តែ​ស្មាន​ទៅ​ទេ)……អា​រឿង​ល្បែង​ស៊ី​សង​ខ្ញុំ​ស្អប់​ណាស់​វា​មិន​ដែល​ចំណេញ​បន្តិច​ណា​ឡើ​យ! តែ​ឆ្ងល់​ត្រង់​ថា គ្រាន់​តែ​អា​ល្បែង(គេ​ហៅ​ថា​ហ្គេម​ត្រូវ​ជាង)​ដែល​គេ​ដាក់​តាម​ផ្សារ​ទំនើប​សំរាប់​អោយ​ភ្ញៀវ​ចូល​លេង​ហ្នឹង​វា​យ៉ាង​ម៉េច​ដែរ???​ វា​ដូច​ជា​មិន​សម​ទៅ​បិទ​ ព្រោះ​អា​ការ​ចូល​លេង​ល្បែង​ហ្នឹង​ទាល់​តែ​អ្នក​ចេះ​បច្ចេក​ទេស​លេង​ទើប​លេង​បាន វា​អត់​មាន​ទៅ​ទើស​អ្នកណា​ទេ លុយ​របស់​គេ ហើយ​ស្ទើរ​តែ​ទាំង​អស់​សុទ្ឋ​តែ​ជា​មនុស្ស ធំ​ទៅ​លេង​ មិន​សូវ​មាន​ក្មេង​សាលា​ទៅ​ទេ ព្រោះ​វា​ថ្លៃ។

បើ​គិត​អោយ​មែនទែន​ទៅ​ខ្ញុំ​មិន​គាំ​ទ្រ​នូវ​អ្វី​ដែល​គេ​កំពុង​តែ​ដាកើ​កំហុស​លើ​ហ្គេម​ទាំង​អស់​នោះ ចំពោះ​រូប​ខ្ញុំ​ផ្ទាល់​ខ្ញុំ​មិន​ចេះ ហើយ​ក៏​មិន​ចូល​ចិត្ត​លេង​ហ្គេម​ទាំង​ពី​ក្មេង តែ​ខ្ញុំ​គិត​ថា​ហ្គេម​ក៏​មាន​ចំនុច​ល្អ​ចំនុច​អាក្រក់របស់​វា​ដែរ។

ចង់​សាង​សង្គម​មួយ​ដែល​ស្អាត​ស្ងំ​មែន​ទេអស់​លោក! ចុះ​អ្វី​ទៅ​ដែល​ហៅ​ថា​សង្គម​ស្អាត​ស្អំ? ជា​សង្គម​ដែល​គ្មាន​ហ្គេម​នៅ​ក្នុង​ទី​ក្រុង​មែន​ទេ??? ហាហាហា​!! យ៉ាប់!

បាន​សិក្សា​ពី​តំរូវ​ការ​សង្គម​ហើយ​ឬ​នៅ​បាន​ជា​ធ្វើ​ចឹង!

បើ​តាម​ខ្ញុំ​យល់ ហ្គេម​មិន​អាច​បិទ​បាន​ទេ! តែ​យើង​បែរ​ពី​ការ​បិទ​មក​ជា​ការ​គ្រប់​គ្រង់​តាម​ផ្លូវ​ច្បាប់​វិញ​វា​មាន​ប្រសិទ្ឋ​ភាព​ជាង បើ​មិន​ចឹង​ទេ វា​ដូច​ទៅ​នឹង​ប្រដៅ​កូន​ដោយ​ហឹង្សា (អា​វិធីហ្នឹង​វា​ចាស់​គំរឹល​ហើយ)។

ណាហ្គា​វើល​ត្រៀម​ខ្លួន​បិទ​អោយ​ហើយ​ទៅ!!!