ជា​រោង​រាល់​ព្រឹក​ខ្ញុំ​តែង​តែ​អាន​កាសែត​ ពត៌មាន​ពុំ​មាន​អ្វី​ថ្មី​ប៉ុន្មាន​ទេ តែ​អ្វី​ដែល​ខ្ញុំ​ចាប់អារម្មណ៍​នោះ​គឺ​ពត៌មាន​ស្តី​ពី​សន្តិសុខ​សង្គម អប់រំ​សង្គម … ឃើញ​ថា​ការ​អប់​រំ​សង្គម​កាន់​តែ​ធ្លាក់​ចុះ​ជា​លំដាប់ ជា​ពិសេស​នៅ​តាម​និគម​ជនបទ ជាក់​ស្តែង​ដូច​ជា​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ មាន​រូប​ភាព​កាន់​តែ​អាក្រក់​អាក្រី​ជាង​អ្វី​ដែល​ខ្ញុំ​គិត​ដូច​ជា​ឳពុក​រំលោភ​កូន​បង្កើត,​ឳពុក​យក​កូន​ខ្លួន​ឯង​ធ្វើ​ខ​ប្រ​ពន្ឋ​ចុង, រំលោភ​កុមារ​ដែល​ត្រឹម​តែ​អាយុ​២, ៣ ឆ្នាំ, ការ​សម្លាប់​គ្នា​ដោយ​សារ​តែ​រឿង​លក់​ឆ្នាំង​កំបែក​អោយ​អែត​ចាយ, រាំ​ធុង​បាស់​ក្លាយ​ជា​ការ​សម្លាប់​គ្នា, បង​ប្អូន​បង្កើត​សម្លាប់​គ្នា, កូន​សម្លាប់​ឳពុក​ម្តាយ………… តើ​ហេេតុ​អ្វី​បាន​ជា​ជន​ជាតិ​ខ្ញុំ​ដែល​ធ្លាប់​មាន​អរិយធម៌​ខ្ពង់ខ្ពស់​បែរ​ជា​ត្រូវ​ធ្លាក់​ចុះ​យ៉ាង​អមាស់​បែប​នេះ…..?????????????????????

គេ​និយាយ​ថា​បើ​ចង់​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គេ​ចំនាយ​ពេល​១០ច​ឆ្នាំ តេ​បើ​ចង់​ដាំ​មនុស្ស​គេ​ចំណាយ​ពេល​១០០ឆ្នាំ ហើយ​បើ​មិនខំ​ថែ​នឹង​ទទួល​បាន​លទ្ឋផល​ច្រាស់​មក​វីញ គឺ​សង្គម​មួយ​ដ៏​សែន​អាក្រក់។

Advertisements