bao-che2.jpg
ថ្ងៃ​ចុង​ក្រោយ​ក៏​ជា​ថ្ងៃ​ឈឺ​ចាប់​របស់​ខ្ញុំ, ថ្ងៃនេះ​(២៩/១២/២០០៧)​ជា​ថ្ងៃ​ដែល​ខ្ញុំ​ប្រ​ឡង​បញ្ចប់​ឆមាស​ទី១​នៃ​ឆ្នាំ​ទី៤​ផស់​ខ្ញុំ។ មុន​ថ្ងៃ​ប្រឡង​ ពោរ​ពេញ​ទៅ​ដោយ​ស្មារតី​ និង​ ទំនុក​ចិត្ត​យ៉ាង​មុត​មាំ។ គ្រប់​មេរៀន​ដែល​គ្រូ​បាន​បង្រៀន​ ខ្ញុំ​បាន​ត្រៀម​យ៉ាង​ល្អ និង សង្ឃឹម​យ៉ាងមុត​មាំ​ក្នុង​ចិត្ត​ថា​នឹង​ទទួល​បាន​លទ្ឋ​ផល​ល្អ​ក្នុង​ការ​ប្រឡង​មុខ​វិជ្ជា​នេះ…. អ្នក​ណា​ក៏​មាន​អារម្មណ៍​ដូ​ច​ខ្ញុំ​ចឹង​ដែរ, មុន​ពេល​ប្រឡង​ខ្ញុំ​សាក​សួរ​យោបល់​មិត្ត​ភ័ក្តិ​ទាំង​ឡាវ​ក្តី​ វៀតណាម​ក្តី​ពួក​គេ​សុទ្ឋ​តែ​ឆ្លើយ​ថា​មុខ​វិជ្ជា​ហ្នឹង​មិន​អាច​ធ្លាក់​កើត​ទេ​ គ្រាន់​តែ​ខ្លាច​មិន​បាន​ពិន្ទុ​ខ្ពស់​ប៉ុណ្ណោះ,​ម្នាក់​ៗ​ពោរពេញ​ទៅ​ដោយ​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​។ សូម្បី​តែ​សិស្ស​ដែល​ខ្ចិល​រៀន​ប្រ​ចាំ​សាលា​ គេ​ក៏​ញញឹម​សង្ឃឹម​ក្នុង​ការ​ប្រឡង​លើក​នេះ​ដែរ………..មុខ​វិជ្ជា​ហ្នឹង​គឺ Pharmacy.
តែ​ព្រះ​អឺយ!! រឿង​ដែល​មិន​ស្មាន​ដល់​បាន​កើត​!! ពេល​មេ​ប្រយោគ​ចែក​វិញ្ញាសារ​ដល់​ដៃ​មាន​អ្នក​ខ្លះ​សើច​មិន​ចេញ​ ខ្លះ​ទៀត​អង្គុយ​ស្ងាប, ខ្លះ​ទៀត​អង្គុយ​អេះ​ចៃ…​រក​ធ្វើ​អី​មិន​កើត។ ហេហេ!! អស់​រយៈ​ពេល​២​ម៉ោង​ក្នុង​ការ​ធ្វើ​វិញ្ញាសារ , ពេល​ចេញ​មក​វិញ​​សួរ​អ្នក​ណា​ក៏​មាន​ចម្លើយ​តេ​មួយ​ថា​ “បើ​មិន​ធ្លាក់​ទៀត​នោះ​ មិន​មែន​ខ្ញុំ​ទេ….”។ ម៉ា​ក្បាច់​របស់​ Department នេះ​ងាប់​មិន​តិច​ទេ!! ស្តាយ​កំលាំង​ដែល​ខំ​មើល​មេរៀន​អត់​ហ៊ាន​អត់​ហ៊ាន​ពួន!!